ខូវីដ-១៩ (វីរុសកូរ៉ូណាប្រភេទថ្មី) - ព័ត៌មាន សេវា និងធនធាន នៅរដ្ឋវ៉ាស៊ីនតោន

ខ្សែទូរសព្ទទាន់ហេតុការណ៍ COVID-19៖ ជំនួយសម្រាប់បុគ្គលិក អាជីវកម្ម ការណាត់ចាក់វ៉ាក់សាំង និងជាច្រើនទៀត

ប្រសិនបើអ្នកមានសំណួរអំពី COVID-19 ឬត្រូវការជំនួយណាត់ជួបចាក់វ៉ាក់សាំង សូមហៅទៅ លេខ 1-800-525-0127 ហើយចុច #។ នៅពេលពួកគេឆ្លើយតប សូមនិយាយភាសារបស់អ្នក ដើម្បី ទទួលបានសេវាកម្មបកប្រែ។ ខ្សែទូរសព្ទទាន់ហេតុការណ៍គឺបើកជារៀងរាល់ថ្ងៃ ហើយ ម៉ោងរបស់វាត្រូវ បានរាយនៅលើគេហទំព័ររបស់ Department of Health (មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ)។

រាយការណ៍ពីការបំពានអាជីវកម្ម

អាជីវកម្មនានាត្រូវបានតម្រូវឲ្យប្រកាន់យកវិធានការសុខាភិបាល និងសុវត្ថិភាពសមស្របសម្រាប់ បុគ្គលិក និងអតិថិជន។ ប្រសិនបើអ្នកចង់រាយការណ៍ពីការបំពាន សូមហៅទូរសព្ទទៅខ្សែទូរសព្ទទាន់ ហេតុការណ៍ COVID-19 ខាងលើសម្រាប់ជំនួយជាភាសារបស់អ្នក។ អ្នកណាម្នាក់នឹងសួរសំណួរអ្នក អំពីការបំពាន ហើយដាក់បណ្តឹងតាងនាមឲ្យអ្នក។ អ្នកនឹងមិនត្រូវបានតម្រូវឲ្យចែករំលែកឈ្មោះ ឬព័ត៌មានទំនាក់ទំនងរបស់អ្នក ដើម្បីដាក់ពាក្យបណ្តឹងនោះឡើយ។

អ្នកក៏អាចដាក់បណ្តឹងជាភាសាអង់គ្លេសនៅលើ ទំព័ររាយការណ៍ពីការបំពាន COVID-19 ផងដែរ

សូមកត់សម្គាល់ថា ប្រសិនបើអ្នកផ្តល់ឈ្មោះឬព័ត៌មានទំនាក់ទំនងរបស់អ្នក វាអាចត្រូវបានបញ្ចេញ ប្រសិនបើមានអ្នកណាម្នាក់ដាក់សំណើសុំកំណត់ត្រាសាធារណៈសម្រាប់ព័ត៌មាននោះ។ កំណត់ត្រា ដែលបានពិពណ៌នានៅក្នុង សេចក្តីជូនដំណឹងអំពីឯកជនភាពរបស់អភិបាលរដ្ឋ (មានតែជាភាសាអ ង់គ្លេសប៉ុណ្ណោះ) នឹងត្រូវបានបញ្ចេញតាមការទាមទារនៅក្រោម ច្បាប់កំណត់ត្រាសាធារណៈរបស់រដ្ឋ គឺ RCW 42.56

ជំនួយច្រើនទៀតសម្រាប់បុគ្គលិក អាជីវកម្ម និងអង្គការ

ដោយប្រើប្រាស់សេវាកម្មបកប្រែ ខ្សែទូរសព្ទទាន់ហេតុការណ៍អាចបញ្ជូនអ្នកទៅកាន់ការណែនាំទូទៅ និងធនធាន។ ពួកគេក៏អាចជួយអ្នកបំពេញ ទម្រង់បែបបទសំណួរ COVID-19 សម្រាប់អាជីវកម្ម និងបុគ្គលិកផងដែរ ប្រសិនបើអ្នកនៅតែមានសំណួរ។ អ្នកនឹងត្រូវបានគេស្នើសុំព័ត៌មានទំនាក់ទំនង ដូច្នេះអ្នកអាចទទួលបានចម្លើយ។

វ៉ាក់សាំងវីរុសកូរ៉ូណា (COVID-19)

មានជំនួយផ្នែកភាសាសម្រាប់ផ្ដល់ជូន។ សម្រាប់ព័ត៌មានបន្ថែម​អំពី​វ៉ាក់សាំងជំងឺ​ COVID-19 សូម​ចូល​ទៅកាន់​ ទំព័រ​វ៉ាក់សាំងជំងឺ COVID-19​

កម្មវិធីស្មាតហ្វូនស្ដីពីសារជូនដំណឹងអំពីការប៉ះពាល់របស់ WA

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពី WA Notify រួមទាំងរបៀបបញ្ចូល​កម្មវិធី​នេះ​​ទៅ​ក្នុង​ទូរសព្ទរបស់អ្នក សូមចូលទៅកាន់គេហទំព័រ WANotify.org

ធនធានទាក់ទងនឹងការងារនិងអាជីវកម្ម

តាវកាលិកនិកម្មភាព

ប្រសិនបើអ្នកបាត់បង់ការងាររបស់អ្នក អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួល បានតាវកាលិកនិកម្មភាព។ ប្រសិនបើអ្នកត្រូវការព័ត៌មានអំពីរបៀបបំពេញសំណើទាមទារ តាវកាលិកនិកម្មភាព អ្នកអាចទូរសព្ទមកលេខ ១-៨០០-៣១៨-៦០២២។ នៅពេលពួកគេឆ្លើយ តប ចូរនិយាយភាសារបស់អ្នកដើម្បីទទួលបានសេវាបកប្រែ។

កម្មករនិយោជិតនិងម្ចាស់អាជីវកម្ម

ការរាតត្បាតវីរុសកូរ៉ូណាបានប៉ះពាល់ដល់កម្មករនិយោជិតនិងនិយោជករាប់រយរាប់ពាន់នាក់នៅក្នុងរដ្ឋរបស់យើង។

ដើម្បីរក្សាសុវត្ថិភាពជូនកម្មករនិយោជិត និយោជកត្រូវបានតម្រូវឱ្យ៖

  • អប់រំកម្មករនិយោជិតរបស់ពួកគេអំពីសញ្ញានិងរោគសញ្ញានៃជំងឺខូវីដ-១៩ ជាភាសា ដែលពួកគេយល់។
  • អនុវត្តផែនការរក្សាគម្លាតរាងកាយ។
  • ធ្វើការសម្អាតនិងធ្វើអនាម័យឱ្យបានញឹកញាប់។
  • ធានាឱ្យបាននូវការលាងដៃញឹកញាប់និងត្រឹមត្រូវ។
  • ត្រូវប្រាកដថានិយោជិតដែលឈឺនៅផ្ទះ។

ចម្លើយចំពោះសំណួរទូទៅអំពីការឈប់សម្រាកឈឺមានប្រាក់ឈ្នួល សំណងពេលមានគ្រោះ ថ្នាក់ការងាររបស់កម្មករ និងសេចក្ដីសង្ខេបអំពីតម្រូវការសុវត្ថិភាពនៅកន្លែងធ្វើការអាចរកបានពី Department of Labor & Industries (ក្រសួងការងារ និងឧស្សាហកម្ម) ជាភាសាជាច្រើន។

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅកន្លែងធ្វើការ អ្នកអាចដាក់ពាក្យបណ្តឹង ដោយទូរសព្ទទៅ Department of Labor & Industries (ក្រសួងការងារនិងឧស្សាហកម្ម) ដោយផ្ទាល់តាមលេខ ៨០០-៤២៣-៧២៣៣។ សេវាបកប្រែតាមទូរសព្ទនឹងមានផ្ដល់ជូន។

ប្រសិនបើអ្នកមានសំណួរអំពីអាជីវកម្មនិងនិយោជិតរបស់អ្នកក្នុងអំឡុងពេលផ្ទុះជំងឺខូវីដ-១៩ អ្នកអាចទូរសព្ទទៅ Employment Security Department (ក្រសួងសន្តិសុខការងារ) តាមលេខ ៨៥៥-៨២៩-៩២៤៣។

ធនធានទាក់ទងនឹងការថែទាំសុខភាពនិងធានារ៉ាប់រងសុខភាព

អ្នកអាចមានសិទ្ធិទទួលបានការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃឬក្នុងតម្លៃទាប។ ទូរសព្ទទៅ Health Care Authority (អាជ្ញាធរថែទាំសុខភាព) តាមលេខ ១-៨៥៥-៩២៣-៤៦៣៣។ នៅពេលពួកគេឆ្លើយតប ចូរនិយាយភាសារបស់អ្នកដើម្បីទទួលបានសេវាបកប្រែ។

ការធានា Alien Emergency Medical (AEM) គឺជាកម្មវិធីសម្រាប់បុគ្គលដែលមានស្ថានភាព អាសន្នផ្នែកវេជ្ជសាស្ត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមិនបានបំពេញតាម លក្ខខណ្ឌតម្រូវផ្នែកសញ្ជាតិឬអន្តោប្រវេសន៍ ឬជាបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ដែលមិនបានបំពេញតាមលក្ខខណ្ឌតម្រូវរយៈពេល៥ឆ្នាំ។

ខ្សែទូរសព្ទហតឡាញ Help Me Grow Washington លេខ ១-៨០០-៣២២-២៥៨៨ អាច កំណត់សម្គាល់នូវកម្មវិធីនិងសេវាកម្មសុខភាពផ្សេងៗគ្នាដែលអ្នកមានសិទ្ធិទទួល និងជួយ អ្នកដាក់ពាក្យស្នើសុំបាន។ នេះរួមមាន៖

  • WIC (កម្មវិធីអាហារូបត្ថម្ភស្ត្រី ទារក និងកុមារ)
  • ការធានារ៉ាប់រងសុខភាព សម្រាប់កុមារ ស្ត្រីមានផ្ទៃពោះ និងមនុស្សពេញវ័យ
  • ការពន្យារកំណើតតាមរយៈកម្មវិធី Take Charge Program
  • គ្លីនិកសុខភាពនិងផែនការគ្រួសារ
  • បរិក្ខាផ្គត់ផ្គត់សម្រាប់ការមានផ្ទៃពោះនិងទារក
  • ការគាំទ្រសម្រាប់ការបំបៅកូនដោយទឹកដោះ
  • ពួកគេក៏មានកម្មវិធីនិងធនធានចំណីអាហារផងដែរ។
ព័ត៌មានទាក់ទងនឹងជនអន្តោប្រវេសន៍និងជនភៀសខ្លួន

Office of Immigrant and Refugee Affairs (OIRA) (ការិយាល័យកិច្ចការជនអន្តោប្រវេសន៍ និងជនភៀសខ្លួន) ជួយជនអន្តោប្រវេសន៍ឱ្យយល់ពីព័ត៌មានសំខាន់ៗអំពី COVID-19 និងកង្វល់របស់ជនអន្តោប្រវេសន៍។ រឿងសំខាន់ៗ មួយចំនួនទៀតដែលត្រូវដឹង៖

  • មន្ទីរពេទ្យនិងគ្លីនិកទាំងឡាយមិនត្រូវបានអនុញ្ញាតឱ្យចែករំលែកស្ថានភាពសញ្ជាតិឬ អន្តោប្រវេសន៍ជាមួយ ICE ឡើយ។
  • ការធ្វើតេស្ត៍ស្វែងរកជំងឺខូវីដ-១៩ និងការទទួលបានការបរិច្ចាគឬការព្យាបាលដែល មានការបញ្ចុះតម្លៃនឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការដាក់ពាក្យស្នើសុំ បណ្ណបៃតងឬសញ្ជាតិឡើយ។
  • អ្នកចាំបាច់ត្រូវការលេខសន្តិសុខសង្គមដែលមានសុពលភាព ដើម្បីដាក់ពាក្យ ស្នើសុំតាវកាលិកនិកម្មភាពបាន។ ប្រសិនបើអ្នកចង់និយាយជាមួយនរណាម្នាក់អំពី ការស្នើសុំតាវកាលិកនិកម្មភាព សូមទូរសព្ទមកលេខ ១-៨០០-៣១៨-៦០២២។
  • ការទទួលបានតាវកាលិកនិកម្មភាពនឹងមិនគំរាមកំហែងដល់សមត្ថភាពរបស់អ្នកក្នុង ការដាក់ពាក្យស្នើសុំបណ្ណបៃតងឬសញ្ជាតិ ក្រោមវិធាន Public Charge ឡើយ។
  • អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ច្បាប់ឈប់សម្រាកសម្រាប់គ្រួសារនិងពេលមានជំងឺដោយមានប្រាក់ឈ្នួលរបស់រដ្ឋវ៉ាស៊ីនតោន ដើម្បីមើលថែអ្នកដែលឈឺ ជំងឺខូវីដ-១៩ ឬថែទាំខ្លួនអ្នក ប្រសិនបើអ្នកមានមេរោគនោះ។ អ្នកមិនចាំបាច់ត្រូវការ លេខសន្តិសុខសង្គម ដើម្បីទទួលបានអត្ថប្រយោជន៍នេះទេ។ ESD ទទួលយកឯកសារ ជាច្រើនប្រភេទផ្សេងទៀត។
  • ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលកំពុងស្វែងរកជំនួយ ការដាក់ពាក្យសុំប្រាក់កម្ចីបន្ទាន់ពី រដ្ឋបាលធុរកិច្ចធុនតូចរបស់សហព័ន្ធនឹងមិនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការទទួលបានបណ្ណស្នាក់នៅ ឬសញ្ជាតិឡើយ។

Office of Immigrant and Refugee Affairs (OIRA) (ការិយាល័យកិច្ចការជនអន្តោប្រវេសន៍ និងជនភៀសខ្លួន) ណែនាំថា ប្រសិនបើអ្នកមិនច្បាស់ពីស្ថានភាពរបស់អ្នក ឬសមាជិកគ្រួសារ ឬអត្ថប្រយោជន៍របស់អ្នកទេ សូមទាក់ទងមេធាវីអន្តោប្រវេសន៍ មន្រ្តីអន្តោប្រវេសន៍ ឬអ្នកតំណាងដែលត្រូវបានទទួលស្គាល់ដោយ Department of Justice (DOJ) (ក្រសួងយុត្តិធម៌)។ អ្នកប្រហែលជាអាចរកមេធាវីម្នាក់បានតាមរយៈសមាគមមេធាវីអន្តោប្រវេសន៍អាមេរិក ឬអ្នកអាចចូលមើលគេហទំព័ររបស់អង្គការដែលទទួលស្គាល់ដោយ DOJ។

ORIA មានកម្មវិធីជួយជនភៀសខ្លួននិងជនអន្តោប្រវេសន៍ ជាមួយ៖

  • ការស្វែងរកការងារនិងការបណ្តុះបណ្តាល។
  • ការគាំទ្រផ្នែកអន្តោប្រវេសន៍។
  • ការបង្វឹកយុវជន។
  • គាំទ្រដល់ជនភៀសជាមនុស្សចាស់ជរា កុមារ សិស្សនិស្សិត និងអ្នកដទៃទៀត។
  • កម្មវិធីទៀងទាត់នឹងបើកពីចម្ងាយក្នុងអំឡុងពេលផ្ទុះជំងឺខូវីដ-១៩។ ការិយាល័យ មានសេវាថ្មីៗ ដើម្បីជួយអ្នកដាក់ពាក្យស្នើសុំការងារឬនិកម្មភាព គាំទ្រដល់ការ អប់រំរបស់អ្នក និងផ្តល់ជំនួយលំនៅស្ថានដល់អ្នក។ សិទ្ធិទទួលបានប្រាក់ ជំនួយជនភៀសខ្លួននិងជំនួយព្យាបាលជនភៀសខ្លួនត្រូវបានពន្យារដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
  • សម្រាប់សេវានិងព័ត៌មានបន្ថែម សូមទូរសព្ទទៅលេខ៣៦០-៨៩០-០៦៩១។,

ចំពោះសំណួរអំពីសិទ្ធិជនអន្តោប្រវេសន៍ ការស្វែងរកជំនួយបន្ត សម្រាប់សាច់ញាតិ/មិត្ត ភក្តិដែលត្រូវបានឃុំខ្លួន និងព័ត៌មានទាក់ទងផ្សេងទៀត អ្នកអាចទាក់ទងខ្សែទូរសព្ទ ហតឡាញរបស់ Washington Immigrant Solidarity Network (បណ្តាញសាមគ្គីភាព ជនអន្តោប្រវេសន៍វ៉ាស៊ីនតោន) តាមលេខ ១-៨៤៤-៧២៤-៣៧៣៧។ សេវាបកប្រែ តាមទូរសព្ទនឹងមានផ្ដល់ជូន។

សុខភាពផ្លូវចិត្តនិងអារម្មណ៍

ពេលនេះអាចជាពេលវេលាដ៏តានតឹង។ វាជារឿងធម្មតាទេដែលអ្នកឬមនុស្សជាទីស្រលាញ់ របស់អ្នកអាចមានអារម្មណ៍ភ័យព្រួយ សោកសៅ ខ្លាច ឬខឹង។ អ្នកមិនឯកាទេ។ មិនថ្វីឡើយ ក្នុងការស្វែងរកនិងស្នើសុំជំនួយ។

មនុស្សគ្រប់គ្នាមានប្រតិកម្មខុសៗគ្នាចំពោះភាពតានតឹងនិងស្ថានភាពលំបាក។ អ្វីដែល សំខាន់បំផុតដែលអ្នកអាចធ្វើបានគឺថែទាំខ្លួនឯង គ្រួសារ និងសហគមន៍របស់អ្នក ឱ្យអស់ពីលទ្ធភាព។

តើអ្វីដែលជួយអ្នកឱ្យស៊ូទ្រាំក្នុងគ្រាលំបាកនេះ? តើអ្នកបានទាក់ទងនិងភ្ជាប់ទំនាក់ទំនងជា មួយមិត្តភក្តិនិងក្រុមគ្រួសារឡើងវិញឬទេ? ប្រហែលជាការដកដង្ហើមវែងៗ និងការសន្ធឹងដង ខ្លួនហាត់ប្រាណខ្លះ ឬការគេងលក់ស្រួល? ការទុកពេលវេលាសម្រាប់ការថែទាំខ្លួនឯងជា អាទិភាពអាចជួយអ្នកកាត់បន្ថយភាពតានតឹង ដែលប្រហែលជាអាចប្រើ ការបានសម្រាប់អ្នក។

ទូរសព្ទទៅ Washinton Listens តាមលេខ ១-៨៣៣-៦៨១-០២១១។ សេវាបកប្រែតាមទូរសព្ទ នឹងមានផ្ដល់ជូន។ ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតខូវីដ-១៩ វ៉ាស៊ីនតោនបានបើកដំណើរការកម្មវិធីគាំទ្រមួយមានឈ្មោះថា Washington Listens។ អ្នកដែលប្រើសេវា Washington Listens នឹងទទួលបានការគាំទ្រក្នុងការគ្រប់គ្រងភាព តានតឹងដែលចេះតែកើនឡើង និងទប់ទល់នឹងការផ្លាស់ប្តូរដោយសារជំងឺខូវីដ-១៩។ Washington Listens មានផ្ដល់ជូនដល់មនុស្សគ្រប់គ្នានៅវ៉ាស៊ីនតោន ដើម្បីនិយាយទៅ កាន់អ្នកឯកទេសគាំទ្រ។ អ្នកទូរសព្ទចូលនឹងទទួលបានការគាំទ្រនិងការភ្ជាប់ទៅនឹងធនធាន សហគមន៍នៅក្នុងតំបន់របស់ពួកគេ។ កម្មវិធីនេះមានលក្ខណៈជាអនាមិក។

ប្រសិនបើអ្នកកំពុងមានវិបត្តិ ហើយត្រូវការនិយាយជាមួយនរណាម្នាក់ដើម្បីទទួល បានការប្រឹក្សាយោបល់ មានជំរើសពីរបីដែរ។

  • ខ្សែទូរសព្ទ Disaster Distress Helpline នឹងផ្តល់ការប្រឹក្សាវិបត្តិបន្ទាន់ សម្រាប់ មនុស្សដែលកំពុងមានវិបត្តផ្លូវអារម្មណ៍ ទាក់ទងនឹងគ្រោះមហន្តរាយដែលបង្ក រឡើងដោយធម្មជាតិឬមនុស្ស។ សូមទូរសព្ទទៅលេខ ១-៨០០-៩៨៥-៥៩៩០។ នៅពេលពួកគេឆ្លើយតប ចូរនិយាយភាសារបស់អ្នកដើម្បីទទួលបានសេវាបកប្រែ។ ខ្សែទូរសព្ទជំនួយនេះនឹងបើក ២៤ ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។
  • Crisis Connections មានបណ្តាញដោះស្រាយវិបត្តិ ២៤ ម៉ោង ដែលផ្តល់ជំនួយភ្លាមៗ ដល់បុគ្គល គ្រួសារ និងមិត្តភក្តិរបស់មនុស្សដែលមានវិបត្តិផ្លូវចិត្ត។ វាបម្រើសេវា ដល់ប្រជាជនដែលរស់នៅក្នុងខោនធី King។ សេវាបកប្រែតាមទូរសព្ទនឹងមាន ផ្ដល់ជូន។ ទូរសព្ទទៅលេខ ១-៨៦៦-៤២៧-៤៧៤៧។
  • ខ្សែទូរសព្ទ National Suicide Prevention Lifeline ផ្តល់នូវធនធានទាក់ទងនឹងការ បង្ការនិងវិបត្តិ សម្រាប់មនុស្សដែលគិតអំពីការធ្វើអត្តឃាត។ មនុស្សជាទីស្រឡាញ់ក៏ អាចទូរសព្ទទៅខ្សែទូរសព្ទនេះ ដើម្បីទទួលបានធនធានដើម្បីជួយគ្រួសារនិងមិត្តភក្តិ របស់ពួកគេបានផងដែរ។ ទូរសព្ទទៅលេខ ១-៨០០-២៧៣-៨២៥៥។ ខ្សែទូរសព្ទ ពិសេសនេះនឹងបើក ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍។ មានខ្សែទូរសព្ទ ពិសេសមួយសម្រាប់អតីតយុទ្ធជន។ ទូរសព្ទទៅលេខ ១-៨០០-២៧៣-៨២៥៥ ហើយបន្ទាប់មកចុចលេខ ១។ ប្រសិនបើអ្នកថ្លង់និងពិបាកស្តាប់ សូមទូរសព្ទទៅលេខ ១-៨០០-៧៩៩-៤៨៨៩។
ធនធានទាក់ទងនឹងចំណីអាហារ

ប្រសិនបើអ្នកមានកូនអាយុ ១៨ ឆ្នាំឬក្មេងជាងនេះ ពួកគេអាចទទួលបានចំណីអាហារដោយ ឥតគិតថ្លៃពីសាលារៀន។ មនុស្សពេញវ័យដែលពិការដែលបានចុះឈ្មោះក្នុងកម្មវិធីអប់រំ ក៏អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអាហារនៅសាលាផងដែរ។ ក្នុងករណី ជាច្រើន អាហារទាំងនេះនឹងត្រូវបានចែកចាយឬទម្លាក់នៅទីតាំងក្រៅសាលា ដូចជាចំណត ឡានក្រុង។ ទាក់ទងសាលារៀនស្រុករបស់អ្នក ដើម្បីរកមើលថាតើពួកគេផ្តល់ជូនអាហារ ដោយឥតគិតថ្លៃឬអត់។

សម្រាប់អ្នកមានផ្ទៃពោះ ម្តាយថ្មោងថ្មី និងកុមារអាយុដែលក្រោម៥ឆ្នាំ អ្នកអាចទទួលបាន អាហារ តាមរយៈកម្មវិធីស្ត្រី ទារក និងកុមារ (WIC) របស់ Department of Health (ក្រសួង សុខាភិបាល)។ សម្រាប់ជំនួយផ្នែកភាសា សូមទូរសព្ទទៅលេខ ១-៨៦៦-៦៣២-៩៩៩២។

ធនាគារស្បៀងអាហារអាចផ្លាស់ប្តូរម៉ោងរបស់ពួកគេឬអាចត្រូវបានបិទសម្រាប់ការធ្វើចរាចរណ៍ដោយដើរចូល ដោយសារតែតម្រូវការអាហារកើនឡើងក្នុងអំឡុងពេលផ្ទុះជំងឺខូវីដ-១៩។ សូមទូរសព្ទមុនពេលទៅ។ Northwest Harvest គឺជាបណ្តាញធនាគារស្បៀងអាហារទូទាំងរដ្ឋ មួយ។ វាយបញ្ចូលឈ្មោះទីក្រុងរបស់អ្នកទៅក្នុងប្រអប់ខាងឆ្វេងប្រអប់បៃតងនៅលើ វេបសាយនេះ។

ប្រសិនបើអ្នករស់នៅភាគខាងកើតវ៉ាស៊ីនតោន អ្នកអាចរកឃើញបញ្ជីធនាគារស្បៀង អាហារនៅ Second Harvest។ ជ្រើសរើសខោនធីរបស់អ្នកនៅលើវេបសាយនេះ សម្រាប់បញ្ជីធនាគារស្បៀងអាហារនៅក្នុងតំបន់របស់អ្នក។

ប័ណ្ណអត្ថប្រយោជន៍អាហារមូលដ្ឋាន

ប័ណ្ណអត្ថប្រយោជន៍អាហារមូលដ្ឋាន (EBT) អាចត្រូវបានប្រើប្រាស់ ដើម្បីទិញអាហារ ហើយមានផ្តល់ជូនសម្រាប់មនុស្សជាច្រើន។ ពលរដ្ឋអាមេរិកអាចដាក់ពាក្យសុំអត្ថប្រយោជន៍ នេះនៅលើ ទំព័រអាហារជាមូលដ្ឋាន នៅលើគេហទំព័រ Department of Social and Health Services (ក្រសួងសេវាសង្គមកិច្ច និងសុខាភិបាល) នៃរដ្ឋវ៉ាស៊ីនតោន (DSHS)។

ចំណាំ៖រដ្ឋាភិបាលសហព័ន្ធបានពន្យារពេលលក្ខខណ្ឌការងារដែលអនុវត្តចំពោះមនុស្សពេញវ័យមួយចំនួនក្នុងអំឡុងពេលមានវិបត្តិនេះ។ ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលសហព័ន្ធពិតជាទាមទារអ្នកជា ពលរដ្ឋអាមេរិក ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់អត្ថប្រយោជន៍នេះ។

ប័ណ្ណបែបឥណពន្ធដូចប័ណ្ណដែលបានពិពណ៌នាខាងលើមានផ្តល់ជូនសម្រាប់អ្នកមិនមែនពលរដ្ឋជាច្រើននាក់ដែលបំពេញបានតាមលក្ខខណ្ឌនៃកម្មវិធីផ្សេងទៀត។ អ្នកអាចដាក់ពាក្យសុំអត្ថប្រយោជន៍ នេះជាមួយ កម្មវិធីជំនួយស្បៀងអាហាររដ្ឋ របស់ DSHS (តែជាភាសាអង់គ្លេសប៉ុណ្ណោះ)។

ព័ត៌មាននិងធនធានសម្រាប់គ្រួសារ

នេះគឺជាពេលវេលាដ៏តានតឹងសម្រាប់គ្រួសារទាំងមូល។ នេះគឺជាគន្លឹះខ្លះៗអំពីវិធីដោះ ស្រាយស្ថានការណ៍នេះជាមួយកូនៗរបស់អ្នក៖

រៀបចំការពិភាក្សាក្នុងគ្រួសារនៅកន្លែងដែលមានផាសុកភាព និងលើកទឹកចិត្តសមាជិក គ្រួសារឱ្យសួរសំណួរ។ ពិចារណាឱ្យមានការពិភាក្សាដាច់ដោយឡែកជាមួយកុមារតូចៗ ដើម្បីប្រើភាសាដែលពួកគេអាចយល់ និងដើម្បីដោះស្រាយការភ័យខ្លាចជាក់លាក់ឬ ការយល់ខុសរបស់ពួកគេ។

ទោះបីជាអ្នកចាំបាច់ត្រូវការព័ត៌មានក៏ដោយ ចូរកាត់បន្ថយការពាក់ព័ន្ធជាមួយកន្លែង ផ្សព្វផ្សាយឬប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចជំរុញឱ្យមានការភ័យខ្លាចឬភាពស្លន់ស្លោ។ ត្រូវយល់ដឹងជាពិសេស (និងកម្រិត) លើចំនួនពេលវេលាលើការផ្សព្វផ្សាយឬប្រព័ន្ធ ផ្សព្វផ្សាយដែលកូនៗរបស់អ្នកបានប្រើពាក់ព័ន្ធនឹងរោគរាតត្បាតនេះ។

ផ្តោតលើការគាំទ្រដល់កុមារដោយលើកទឹកចិត្តឱ្យមានសំណួរ និងជួយពួកគេឱ្យយល់ ពីស្ថានភាពបច្ចុប្បន្ន។

  • និយាយអំពីអារម្មណ៍របស់ពួកគេ ហើយបញ្ជាក់ដល់ពួកគេ។
  • ជួយពួកគេបង្ហាញពីអារម្មណ៍របស់ពួកគេ តាមរយៈការគូររូបឬសកម្មភាពផ្សេងទៀត។
  • បញ្ជាក់ឱ្យច្បាស់អំពីព័ត៌មានមិនត្រឹមត្រូវឬការយល់ច្រឡំអំពីវិធីដែលវីរុសរាលដាល ហើយថាមិនមែនរាល់ជំងឺផ្លូវដង្ហើមគឺជាវីរុសកូរ៉ូណាប្រភេទថ្មីនេដែលអាចបង្កឱ្យមាន ជំងឺខូវីដ-១៩ទេ។
  • ផ្តល់ការលួងលោមនិងការអត់ធ្មត់បន្ថែមបន្តិច។
  • សូមពិនិត្យមើលកូនរបស់អ្នកឱ្យបានទៀងទាត់ ឬនៅពេលដែលស្ថានភាពប្រែប្រួល។
  • រក្សាកាលវិភាគគ្រួសាររបស់អ្នកអោយបានសមស្រប នៅពេលទាក់ទងនឹងម៉ោងចូលគេង អាហារ និងលំហាត់។
  • ទុកពេលឱ្យធ្វើអ្វីៗនៅផ្ទះដែលធ្វើឱ្យអ្នកនិងគ្រួសារអ្នកមានអារម្មណ៍ធូរស្រាលក្នុង ស្ថានភាពតានតឹងផ្សេងៗ ដូចជា ការអាន ការមើលភាពយន្ត ការស្តាប់ចំរៀង ការលេងហ្គេម ការហាត់ប្រាណ ឬការចូលរួមសកម្មភាពសាសនា (ការអធិស្ឋាន ចូលរួមក្នុងសេវាអ៊ីនធឺណិត)។
  • ទទួលស្គាល់ថាអារម្មណ៍ ដូចជាភាពឯកា ភាពធុញទ្រាន់ ការភ័យខ្លាចឆ្លងជំងឺ ការភ័យបារម្ភ ភាពតានតឹង និងភាពស្លន់ស្លោ គឺជាប្រតិកម្មធម្មតាចំពោះស្ថានភាពតានតឹងដូចជាជំងឺរាតត្បាត។
  • ជួយក្រុមគ្រួសាររបស់អ្នកចូលរួមក្នុងសកម្មភាពសប្បាយរីករាយនិងមានអត្ថន័យ ប្រកបដោយភាពស៊ីសង្វាក់គ្នាជាមួយតម្លៃគ្រួសារនិងវប្បធម៌របស់អ្នក។
ធនធាននិងព័ត៌មានបន្ថែម

Washington State Commission on Asian Pacific American Affairs